Hello VOA ពិសេស៖ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ជា​គំរូ​នៃ​សន្តិភាព និង​ការផ្សះផ្សា​នៅក្នុង​សហគមន៍

Your browser doesn’t support HTML5

មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ត្រូវបាន​បង្កើត​ឡើង និង​ដាក់ឱ្យ​ដំណើរ​ការ​នាពេល​ថ្មីៗ​នេះ ដោយ​វិទ្យា​ស្ថាន​ស្លឹក​រឹត ដោយ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍។ លោក​បណ្ឌិត លី សុខឃាង ដែល​ជា​នាយក​មជ្ឈមណ្ឌល បាន​មាន​ប្រសាសន៍​ថា ដោយមាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដង​រ៉ែក​ នៅក្នុង​ស្រុក​អន្លង់​វែង ដែល​ជា​តំបន់​កាន់​កាប់​ចុង​ក្រោយ​របស់​ចលនា​ខ្មែរ​ក្រហម មជ្ឈមណ្ឌល​នេះ​គឺតំណាង​ឱ្យ​គំរូ​នៃ​សន្តិភាព​និង​ការផ្សះផ្សា​ថ្នាក់​មូលដ្ឋាន តាម​រយៈ​កម្មវិធី​ទាំង​ឡាយ​រួម​មាន ដំណើរ​ទស្សន​កិច្ច​សន្តិភាព ការចងក្រង​ឯកសារ ការ​ស្រាវជ្រាវ ការអភិរក្ស​និងការ​អភិវឌ្ឍ​ទីតាំង​ប្រវត្តិ​សាស្រ្ត ការបណ្តុះ​បណ្តាល​មគ្គុទេសន៍​ទេសចរណ៍ ការតាំង​ពិពណ៌ និង​កម្មវិធី​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត។ (ឌី ខាំបូលី, Hello VOA ពិសេស, ភ្នំពេញ, ១៨ ឧសភា ២០១៦)