ការកើនឡើងនៃចំនួនអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក មានចំនួនតិចជាងការរំពឹងទុកនៅខែមេសា
Your browser doesn’t support HTML5
អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិកនៅថេរត្រឹម ៥ ភាគរយកាលពីខែមេសា ប៉ុន្តែចំនួនអ្នកដែលត្រូវបានជ្រើសរើសចូលធ្វើការនៅខែមេសាមានត្រឹមតែ ១ សែន ៦ម៉ឺននាក់ ដែលនេះជាការខកចិត្តមួយ ពីព្រោះចំនួននេះទាបជាងអ្វីដែលសេដ្ឋវិទូបានរំពឹងទុក គឺការងារចំនួនពីរសែនកន្លែង។ បន្ថែមពីលើការបារម្ភថ្មីទៅលើស្ថានភាពសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកនេះ ក្រសួងការងារបានឲ្យដឹងថា ការងារតិចជាង១ម៉ឺន ៩ពាន់កន្លែង ត្រូវបានបន្ថែមកាលពីពីរខែមុន។ លោក Mil Arcega នៃ VOA រាយការណ៍បន្ថែមពីរដ្ឋធានីវ៉ាស៊ីនតោន។ ហើយ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕