ក្រុមហ៊ុន​អាមេរិក​ទៅ​ធ្វើ​ជំនួញ​នៅ​ប្រទេស​គុយបា​ដោយ​សន្សឹមៗ

Your browser doesn’t support HTML5

ក្រុមហ៊ុន​អាមេរិក​តូចៗ​ចំនួន​២ កំពុងតែ​រៀបចំ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​គុយបា ដោយសារតែ​ទំនាក់ទំនង​រវាង​​រដ្ឋាភិបាល​ក្រុង Washington និង​រដ្ឋាភិបាល​ក្រុង​ហាឡាវ៉ាន​បាន​ល្អ​ឡើង​វិញ។ ប៉ុន្តែ បន្ទាប់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជា​ច្រើន​ខែ​ ក្រុមហ៊ុន​ទាំង២​នេះ ដែល​ចង់​ផលិត​ត្រាក់ទ័រ​និង​ចែកចាយ​ម្ហូប​អាហារ ត្រូវ​តែ​ឆ្លងកាត់​ការិយាធិបតេយ្យ ដើម្បី​រៀបចំ​ធ្វើ​ជំនួញ​អាមេរិក​ថ្មី​នៅ​ក្នុង​ប្រទេស​គុយបា​​ជា​លើក​ដំបូង​បង្អស់ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។ លោក Jim Randle នៃ VOA រាយការណ៍​អំពី​សក្តានុពល​នៃ​ការវិនិយោគ​អាមេរិក​នៅ​ក្នុង​ប្រទេស​គុយបា។ នាង ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល​៕