ក្មេងអនាថានៅទីក្រុងញូឌេលី បោះពុម្ពកាសែត
Your browser doesn’t support HTML5
ជារឿយៗ នៅក្នុងកាសែតតែងតែមានការសរសេរអំពីស្ថានភាពដ៏លំបាករបស់កុមារ ដែលរស់នៅតាមចញ្ចើមផ្លូវ ប៉ុន្តែកុមារអនាថាមួយក្រុមនៅរដ្ឋធានីញូឌេលីក្នុងប្រទេសឥណ្ឌា កំពុងសរសេរអំពីរឿងរ៉ាវតស៊ូនិងក្តីបារម្ភរបស់ពួកគេចងក្រងជាកាសែតចេញផ្សាយជារៀងរាល់ខែ។ កាសែត «Balaknama» ឬមានន័យថា «សំឡេងកុមារ» ត្រូវបានសរសេរ កែសម្រួល និងចងក្រងដោយក្រុមកុមារដែលមានអាយុក្រោម១៩ឆ្នាំ ហើយកាសែតមានអ្នកអានប្រមាណមួយម៉ឺននាក់។ អ្នកស្រី Zlatica Hoke រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕