លោក Stephen Hawking គាំទ្រគម្រោងស្វែងរកជីវិតនៅភពផ្សេង (VOA វិទ្យាសាស្ត្រ ៦១)
Your browser doesn’t support HTML5
អ្នករូបវិទ្យាជនជាតិអង់គ្លេស Stephen Hawking មហាសេដ្ឋីជនជាតិរុស្សី Yuri Milner និងស្ថាបនិក Facebook ជនជាតិអាមេរិក Mark Zuckerberg បានប្រកាសកាលពីថ្ងៃទី១២ខែមេសានេះថា ពួកគេនឹងដំណើរការកម្មវិធីរុករកនៅលំហអាកាសដ៏មានមហិច្ឆតាមួយ ដើម្បីស្វែងរកថាតើមានជីវិតនៅភពផ្សេងឬយ៉ាងណា។ លោក Milner នឹងផ្តល់ទឹកប្រាក់ចំនួន១០០លានដុល្លារដល់គម្រោងនេះ ដើម្បីជួយផលិតយានអវកាសមួយគ្រឿងដែលមានទំហំប៉ុននឹងchip របស់កុំព្យូទ័រ ដែលអាចធ្វើដំណើរទៅកាន់កញ្ចុំផ្កាយនិងបញ្ជូនព័ត៌មានត្រឡប់មកកាន់ផែនដីវិញក្នុងជំនាន់ដដែល។ លោកស្រី Zlatica Hoke នៃ VOA រាយការណ៍អំពីរឿងនេះ។ ហើយ ខ្ញុំ ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕