Hello VOA៖ យុវជនខ្មែរមានឱកាសច្រើនជាងមុន ដើម្បីបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា startup
Your browser doesn’t support HTML5
លោក ខៀវ សុខមេសា អ្នកឯកទេសជាន់ខ្ពស់ផ្នែកសរសេរកម្មវិធី software កុំព្យូទ័រនៅក្រុមហ៊ុនបច្ចេកវិទ្យា InSTEDD iLab នៅភ្នំពេញ ថ្លែងថា ទោះបីក្នុងពេលបច្ចុប្បន្ននេះនៅមានការប្រឈមខ្លះខាងចំណេះបច្ចេកវិទ្យា និងទីផ្សារមានការប្រកួតប្រជែងក្តី ក៏យុវជនខ្មែរមានឱកាសច្រើនជាងមុនក្នុងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មី (technology startups)។ លោក ខៀវ សុខមេសា ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃច័ន្ទថា ការណ៍នេះដោយសារកត្តាមួយចំនួន ដូចជាកំណើនអ្នកប្រើប្រាស់អ៊ីនធឺណិត ការផ្លាស់ប្តូរឥរិយាបទចំពោះសហគ្រិនភាព និងជោគជ័យនៃក្រុមហ៊ុន startup ក្នុងស្រុកមួយចំនួន។ (សឹង សុផាត, Hello VOA សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៨ មេសា ២០១៥)