ផលិតកម្ម​គ្រាប់​ស្វាយចន្ទី​​ក្នុង​ប្រទេស​កូឌីវ័រ​រីកចម្រើន​ដល់​កំពូល

Your browser doesn’t support HTML5

ប្រទេស​កូឌីវ័រ​កំពុង​តែ​ទាញ​យក​ចំណូល​ពី​គ្រាប់​ស្វាយ​ចន្ទី។ កាល​ពី​១០​ឆ្នាំ​មុន ប្រទេស​នេះ​បាន​បង្កើន​ផលិតកម្ម​របស់​ខ្លួន​៤០០​ភាគរយ ហើយ​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​យក​ឈ្នះ​លើ​ប្រទេស​ឥណ្ឌា​ក្នុង​នាម​ជា​ប្រទេស​ដែល​ផលិត​គ្រាប់​ស្វាយចន្ទី​នាំមុខ​គេ​នៅ​ក្នុង​ពិភពលោក។ ប៉ុន្តែ​វិស័យ​នេះ​នៅ​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ដោយសារ​ខ្វះ​សមត្ថភាព​ក្នុង​​ដំណើរការ​ផលិត​ក្នុង​ស្រុក ដែល​បាន​ជះឥទ្ធិពល​ដល់​ប្រាក់​ចំណូល។ លោកស្រី Emilie IOB រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី Abidjan។ នាង ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕