វិធីថ្មីមួយក្នុងការបញ្ចូលសត្វល្អិតទៅក្នុងបញ្ជីម្ហូបអាហារ (VOA វិទ្យាសាស្ត្រ ៦០)
Your browser doesn’t support HTML5
តើលោកអ្នកអស់ប្រេងឆាឬត្រូវការប្រេងសម្រាប់ញាំបន្លែគ្រប់មុខឬទេ? នៅក្នុងនាទីវិទ្យាសាស្រ្តរបស់ VOA នាពេលនេះ យើងខ្ញុំនឹងនាំមកជូនអស់លោកអ្នកនូវដំណោះស្រាយនៃបញ្ហានេះ។ ដំណោះស្រាយគឺសាមញ្ញបំផុត ដោយយើងប្រហែលជាគ្រាន់តែត្រូវការចង្រិតដែលនៅក្រោយផ្ទះរបស់យើងតែប៉ុណ្ណោះ! ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែចម្រាញ់ប្រេងពីសត្វល្អិតឲ្យទៅជាប្រេងដែលអាចបរិភោគបាន ហើយថែមទាំងល្អចំពោះសុខភាពទៀតផង។ លោកស្រី Jessica Berman នៃ VOA រាយការណ៍អំពីរឿងនេះ។ នាង ហុង ចិន្តា ប្រែសម្រួលសេចក្តីរាយការណ៍នេះជូន៕