កង់គឺជាសេរីភាពសម្រាប់ស្រ្តី
Your browser doesn’t support HTML5
នៅក្នុងយុគសម័យមុនពេលដែលមានរថយន្ត កង់គឺជាមធ្យោបាយធ្វើដំណើរដែលមានតម្លៃសមរម្យ។ ពីទសវត្សរ៍ ១៨៨០ ដល់ទសវត្សរ៍ ១៩១០ ប្រជាពលរដ្ឋអាមេរិកាំងបានប្រើប្រាស់កង់ រហូតធ្វើឲ្យប្រទេសទាំងមូលពោរពេញទៅដោយអ្នកជិះកង់។ ចំពោះអ្នកជិះកង់ ជាពិសេសស្រ្តី កង់ក៏ជាមធ្យោបាយសម្រាប់បង្ហាញពីឯករាជ្យផងដែរ។ កម្មវិធីមួយនៅសារមន្ទីរជាតិនៃប្រវត្តិសាស្រ្តអាមេរិកាំងរបស់វិទ្យាស្ថាន Smithsonian បង្ហាញភ្ញៀវទេសចរអំពីសេរីភាពដែលទទួលបានតាមរយៈស្រ្តីជិះកង់ដើម្បីប្រឆាំងនឹងផ្នត់គំនិតសង្គម។ អ្នកស្រី June Soh នៃ VOA រាយការណ៍អំពីរឿងនេះពីសារមន្ទីរជាតិ។ នាង ហុងចិន្តា ជូនសេចក្តីប្រែសម្រួល៕