ការថតភាពយន្តដើម្បីប្រារព្ធទិវាឧទ្យានជាតិនៅសហរដ្ឋអាមេរិក
Your browser doesn’t support HTML5
កាលពីមួយរយឆ្នាំមុន ទិដ្ឋភាពដ៏ស្រស់បំព្រងខ្លះនៅក្នុងសហរដ្ឋអាមេរិកបានស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដោយសារការបំផ្លិចបំផ្លាញពីម្ចាស់កសិដ្ឋាន អ្នកអភិវឌ្ឍអចលនៈទ្រព្យ និងពួកអ្នកកាប់ឈើ។ ក៏ប៉ុន្តែ ដោយសារលោកប្រធានាធិបតី Theodore Roosevelt និងអ្នកធម្មជាតិវិទ្យាល្បីល្បាញ ដីដ៏មានតម្លៃទាំងនោះត្រូវបានគេជ្រើសរើសជាឧទ្យានជាតិដើម្បីការពារនិងថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ។ ឥឡូវនេះ ភាពយន្តថ្មី ដែលបានថតដោយប្រើបច្ចេកវិទ្យាIMAX@3D បានរុករកប្រវត្តិនៃឧទ្យាននេះ ហើយនាំពួកអ្នកមើលធ្វើដំណើរទៅកាន់ទីកន្លែងនោះផ្ទាល់ នៅពេលប្រារព្ធខួបនៃការចាប់ផ្តើមឧទ្យាននោះ។ លោកស្រី Julia Taboh អ្នកយកព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះ។ ហើយ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕