Hello VOA៖ មេដឹកនាំសហជីពទទូចឲ្យអាស៊ានមានច្បាប់ដែលផ្តល់សេរីភាពដល់កម្មករ
Your browser doesn’t support HTML5
លោក អាត់ ធន់ មេដឹកនាំសហជីពកម្ពុជាមួយរូប បានអះអាងថា ច្បាប់សហជីពតំបន់អាស៊ានមិនទាន់ផ្តល់សិទ្ធសេរីភាពពេញលេញដល់កម្មករ ពលករ ហើយមិនអាចធ្វើឲ្យមានផលប្រយោជន៍ខ្លាំងដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់អាស៊ានទាំងមូលបានទេ។ លោកថា ប្រទេសខ្លះមានច្បាប់ល្អ ប្រទេសខ្លះនៅមានច្បាប់តឹងរឹង ដែលពិបាកដល់ក្រុមកម្មករ និងពលករ។ លោកបានបញ្ជាក់ដូច្នេះក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៧ មេសា ២០១៦)