តំបន់ជនជាតិស៊ីរីរស់នៅ មានការលូតលាស់ក្នុងទីក្រុងនៃប្រទេសតួកគី
Your browser doesn’t support HTML5
នៅឆ្នាំនេះ ជនចំណាកស្រុកជាង១សែន២ម៉ឺននាក់ បានចាកចេញពីឆ្នេរសមុទ្រប្រទេសតួកគី ទៅកាន់កោះនៃប្រទេសក្រិកដែលនៅក្បែរនោះ ដោយពួកគេភាគច្រើនជាជនជាតិស៊ីរី។ ភាគច្រើននៃជនភៀសខ្លួនស៊ីរីដែលមានចំនួន២លាន៥សែននាក់នៅប្រទេសតួកគី រស់នៅក្រៅជំរុំជនភៀសខ្លួននៅក្នុងក្រុងទូទាំងប្រទេសនេះ។ មួយភាគបួននៃទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានគេស្គាល់ថា ជា«ក្រុងដាម៉ាស់តូច»។ លោក Darian Jones បានទៅទស្សនាទីនោះកាលពីខែមីនាហើយបានរកឃើញថា មិនមែនមនុស្សគ្រប់គ្នាចង់ទៅទ្វីបអឺរ៉ុបនោះទេ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕