ការលក់ដូរទំនិញក្នុងផ្សារងងឹតនៅទីក្រុងញូយ៉ក
Your browser doesn’t support HTML5
មានអ្នកលក់ទំនិញតាមដងផ្លូវប្រមាណ២ម៉ឺននាក់ក្នុងទីក្រុងញូយ៉ក ហើយ៩០ភាគរយនៃពួកគេទាំងនោះគឺជាជនអន្តោប្រវេសន៍។ ប្រតិបត្តិការទីផ្សារងងឹត គឺជារឿងធម្មតាមួយ ពីព្រោះមានប័ណ្ណអនុញ្ញាតតិចតួចពេកដើម្បីបំពេញតម្រូវការនៅទីផ្សារ។ ទាំងអ្នកដែលគាំទ្រនិងមិនគាំទ្រការលក់ទំនិញតាមដងផ្លូវឯកភាពគ្នាលើចំណុចមួយ។ ចំណុចនោះ គឺប្រព័ន្ធគ្រប់គ្រងមានបញ្ហា។ លោក Bernard Shusman នៃ VOA រាយការណ៍អំពីរឿងនេះ។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕