បញ្ហាពស់ថ្លាន់នៅក្នុងទីក្រុងបាងកក
Your browser doesn’t support HTML5
រាជធានីរបស់ប្រទេសថៃគឺពោរពេញទៅដោយសត្វពស់។ ប៉ុន្តែពួកគេ ជាធម្មតាមិនមានការផ្សាយជាព័ត៌មានអ្វីនោះទេ លុះត្រាតែមានអ្វីដែលគួរឲ្យទាក់ទាញកើតមានឡើង ដូចជា នៅពេលដែលមានពស់ថ្លាន់មួយត្រូវបានថតក្នុងវីដេអូ ពេលកំពុងលេបសត្វឆ្កែ ឬត្រូវបានគេឃើញនៅក្នុងបន្ទប់ទឹក ហើយបានព្យាយាមទាញស្ត្រីម្នាក់ចូលបង្គន់។ លោក Steve Herman អ្នកឆ្លើយឆ្លងព័ត៌មាន VOA រាយការណ៍ពីទីក្រុង បាងកក អំពីជោគជ័យដ៏គួរឲ្យកត់សម្គាល់របស់អ្នកពន្លត់អគ្គីភ័យមួយរូបដែល តាំងចិត្តដេញសត្វពស់ចេញពីទីក្រុង។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕