ភរិយាលោកឯករដ្ឋទូតស.រ.អា.ប្រចាំកម្ពុជាថានឹងជួយលើកកំពស់ស្រ្តីខ្មែរក្នុងសង្គម
Your browser doesn’t support HTML5
លោកស្រី សុទ្ធី ហៃដ្ឋ ភរិយាលោកឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកមកប្រចាំប្រទេសកម្ពុជា បានធ្វើឲ្យសាធារណជននិងសារព័ត៌មានជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារលោកស្រីមានដើមកំណើតជាជនជាតិខ្មែរ។ សម្រាប់ពេល៣ឆ្នាំខាងមុខ លោកស្រីភរិយាឯកអគ្គរដ្ឋរូបនេះ មានគម្រោងមួយចំនួនដើម្បីជួយកម្ពុជា រួមមានការផ្សារភ្ជាប់ស្រ្តីដែលមានភាពជោគជ័យទៅកាន់ស្រ្តីវ័យក្មេង និងជំរុញភាពជាអ្នកដឹកនាំដល់ស្រ្តីកម្ពុជាឲ្យបានកាន់តែខ្លាំងខ្លាទៀត។