Hello VOA៖ អ្នកវិភាគថា កម្ពុជាល្មមដល់ពេលមានថ្នាក់ដឹកនាំជំនាន់ក្រោយហើយ
Your browser doesn’t support HTML5
អ្នកវិភាគនិយាយថា វាល្មមដល់ពេលដែលកម្ពុជា មានថ្នាក់ដឹកនាំនយោបាយ ជាយុវជនជំនាន់ក្រោយ ហើយបន្ទាប់ពីប្រទេសនេះ ត្រូវបានដឹកនាំដោយមនុស្សជំនាន់ចាស់អស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ។ លោក យឿង សុធារ៉ា អ្នកវិភាគឯករាជ្យវ័យក្មេងនៃក្រុមកាហ្វេនយោបាយ ឬ Politikoffee បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៩ កុម្ភៈ ២០១៦)