អតីតនាយកប្រតិបត្តិក្រុមហ៊ុនឱសថ ធ្វើឲ្យសមាជិករដ្ឋសភាខឹងសម្បារ
Your browser doesn’t support HTML5
អតីតនាយកប្រតិបត្តិក្រុមហ៊ុនផលិតថ្នាំពេទ្យមួយរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យពួកសមាជិកសភាខឹងសម្បារដោយលោកបដិសេធពុំព្រមពន្យល់ថា តើហេតុអ្វីបានជាលោក ដំឡើងតម្លៃថ្នាំគ្រាប់ជួយសង្គ្រោះជីវិតដល់ទៅ៥ពាន់ភាគរយ។ លោក Martin Shkreli បានត្រូវនាំខ្លួនចេញពីសវនាការសភាកាលពីពេលថ្មីៗនេះបន្ទាប់ពីនិយាយយោងពីសិទ្ធិរបស់លោកក្នុងការមិននិយាយប៉ះពាល់លើខ្លួនឯង។ បុរសអាយុ៣២ឆ្នាំរូបនេះ បានទទួលការកោះហៅឲ្យបង្ហាញខ្លួននៅខាងមុខសវនាការនោះ បន្ទាប់ពីអតីតក្រុមហ៊ុនរបស់លោកឈ្មោះ Turing Pharmaceuticals បានដំឡើងតម្លៃឱសថ Daraprim ដែលជាឱសថប្រើប្រាស់សម្រាប់ព្យាបាលជំងឺអេដស៍ហើយនឹងប្រភេទជំងឺមហារីកមួយចំនួនពីតម្លៃ១៣ដុល្លា៥០សេនក្នុងមួយគ្រាប់រហូតដល់៧៥០ដុល្លាក្នុងមួយគ្រាប់។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕