អ៊ីរ៉ង់ស្វែងរកការវិនិយោគពីក្រុមហ៊ុនពាណិជ្ជកម្មអឺរ៉ុប
Your browser doesn’t support HTML5
ប្រទេស Iran បើកចំហសម្រាប់ធ្វើជំនួញហើយ។ នេះ ជាសារពីលោកប្រធានាធិបតី Hassan Rouhani នៅក្នុងឱកាសទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកក្នុងទ្វីបអឺរ៉ុប។ បន្ទាប់ពីការលប់ចោលការដាក់ទណ្ឌកម្មដោយសារកិច្ចព្រមព្រៀងរុះរើកម្មវិធីបរមាណូរបស់ខ្លួនប្រទេសអ៊ីរ៉ង់ បានធ្វើសកម្មភាពទាក់ទាញប្រទេសក្រៅដើម្បីបង្កើនឱកាស សេដ្ឋកិច្ចនៅលើដែនដីរបស់ខ្លួននិងរំដោះខ្លួនចេញពីរយៈពេលច្រើនឆ្នាំនៃការនៅដាច់ពីគេ។ ក៏ប៉ុន្តែ លោក Mil Arcega រាយការណ៍ថា ពួកអ្នកជំនាញការខ្លះខាងកិច្ចការភូមិភាគមជ្ឈឹមបូព៌ាមិនរំពឹងថា ក្រុមហ៊ុនអាមេរិកាំងនឹងចូលទៅប្រកបអាជីវកម្មក្នុងប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះទេ។ លោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕