បន្ទាប់ពីរដ្ឋ New Hampshire គេគ្រប់គ្នា ផ្តោតលើរដ្ឋ South Carolina
Your browser doesn’t support HTML5
បន្ទាប់ពីការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ New Hampshire បេក្ខជនប្រធានាធិបតី បានបង្វែរចំណាប់អារម្មណ៍ទៅលើការបោះឆ្នោតបឋមបន្ទាប់ ដែលនឹងធ្វើឡើងនៅចុងខែកុម្ភៈនេះនៅក្នុងរដ្ឋ South Carolina។ ការបោះឆ្នោតដែលហៅថា ការបោះឆ្នោតនៅក្នុងតំបន់ខាងត្បូងលើកទី១ នឹងជួយជម្រុះក្រុមបេក្ខជនដែលមានពីរនាក់ ខាងគណបក្សប្រជាធិបតេយ្យ គ្រាដែលក្រុមបេក្ខជនខាងគណបក្សសាធារណរដ្ឋ បានកាត់បន្ថយបេក្ខជនយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋ New Hampshire។ ពួកអ្នកបោះឆ្នោតរដ្ឋ South Carolina នឹងបោះឆ្នោតនៅថ្ងៃសៅរ៍ពីរជាប់ៗគ្នា គឺថ្ងៃសៅរទី២០ ខែកុម្ភៈ សម្រាប់ពួកគណបក្សសាធារណរដ្ឋហើយនឹងថ្ងៃទី២៧ ខែកុម្ភៈ សម្រាប់ពួកគណបក្សប្រជាធិបតេយ្យ។ អ្នកស្រី Zlatica Hokes រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕