ការកើនឡើងកម្តៅផែនដីរួមផ្សំនឹងបាតុភូត El Nino បង្កឲ្យមានគ្រោះធម្មជាតិនៅក្នុងពិភពលោក (VOA វិទ្យាសាស្ត្រ ៥៦)
Your browser doesn’t support HTML5
គ្រោះធម្មជាតិជាច្រើនដែលបណ្តាលមកពីអាកាសធាតុ បានជះឥទ្ធិពលដល់ពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដូចជាទឹកជំនន់ដែលបណ្តាលឲ្យមនុស្សស្លាប់នៅសហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស និងគ្រោះរាំងស្ងួតដែលកំពុងតែកើតមានដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងប្រទេសប្រេស៊ីល ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសឥណ្ឌា។ នៅក្នុងកម្មវិធី Hashtag VOA TVក្នុងសប្តាហ៍នេះ លោក Michael Lipin នៃ VOA និងក្រុមអ្នកអង្កេតអាកាសធាតុ បានពិនិត្យមើលលើមូលហេតុនៃគ្រោះធម្មជាតិដែលបណ្តាលមកពីអាកាសធាតុនេះ។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕