ពលរដ្ឋអាមេរិក រំឭកខួបមេដឹកនាំសិទ្ធិស៊ីវិលលោក Martin Luther King, Jr.
Your browser doesn’t support HTML5
ពលរដ្ឋអាមេរិកកាំងនៅទូទាំងប្រទេស នឹងឈប់សម្រាកពេញមួយនៅថ្ងៃច័ន្ទទី ១៨ ខែមករា នេះ ដែលជាថ្ងៃឈប់សម្រាកសហព័ន្ធ ដើម្បីប្រារព្ធខួបបុណ្យកំណើតរបស់លោក Martin Luther King, Jr. មេដឹកនាំសិទ្ធិស៊ីវិល។ លោក Martin Luther King, Jr. បានក្លាយជាឥស្សរៈជននៃចលនាសិទ្ធិស៊ីវិលនៅក្នុងទសវត្សរ៍១៩៥០ និង១៩៦០ ដោយលោកជំរុញលើកទឹកចិត្តមនុស្សរាប់លាននាក់ដោយសារសន្ទរកថាដ៏ល្បីល្បាញរបស់លោក “ I have a dream” ដែលមានន័យថា «ខ្ញុំមានសុបិន្តមួយ» ក្នុងការដើរហែក្បួននៅឆ្នាំ១៩៦៣ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕