ព្រឹត្តិការណ៍នៃការថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសរបស់ប្រធានាធិបតីអាមេរិក
លោកប្រធានាធិបតី Franklin D. Roosevelt ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ នៅមុខសមាជិករដ្ឋសភា និងព្រឹទ្ធសភា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ១៩៣៩ ដោយផ្តោតខ្លាំងលើកិច្ចការការពារប្រទេស។
លោកប្រធានាធិបតី Harry Truman ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៤៩។ (AP)
លោកប្រធានាធិបតី Harry Truman ពិនិត្យមើលនៃខ្លឹមសារសុន្ទរកថាជាលើកចុងក្រោយស្តីពីស្ថានភាពប្រទេសជាតិរបស់លោក ជាមួយនឹងមេដឹកនាំរដ្ឋសភា ពីរម៉ោងមុនពេលដែលលោកថ្លែងសន្ទុរកថានោះនៅមុខសមាជិករដ្ឋសភា និងព្រឹទ្ធសភា នៅរដ្ឋសភាអាមេរិក កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៥១។ (AP/Henry Griffin)
លោកប្រធានាធិបតី Dwight Eisenhower ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិលើកទីមួយរបស់លោក នៅមុខសមាជិករដ្ឋសភាដែលមានវត្តមាននៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥៣។ លោក Richard Nixon អនុប្រធានាធិបតី (ឆ្វេង) និងលោក Joseph W. Martin ប្រធានរដ្ឋសភាអង្គុយនៅខាងក្រោយ។ (AP)
លោកប្រធានាធិបតី John F. Kennedy ដើរកាត់សាលរដ្ឋសភា ក្រោយពីបានថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ នៅមុខសមាជិករដ្ឋសភាដែលមានវត្តមាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៦១។ លោកប្រធានាធិបតី Kennedy ស្តាប់លោក Lyndon Johnson អនុប្រធានាធិបតី (ស្តាំ) មុននឹងបរិភោគអាហារថ្ងៃត្រង់។ (AP)
លោកប្រធានាធិបតី Richard M. Nixon បានថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅមុខសមាជិករដ្ឋសភាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧១។ លោកអនុប្រធានាធិបតី Spiro Agnew (ឆ្វេង) និងលោកប្រធានរដ្ឋសភា Carl Albert មានវត្តមានអង្គុយនៅខាងក្រោយលោកប្រធានាធិបតី។ (AP)
លោកប្រធានាធិបតី Jimmy Carter អង្អែលចិញ្ចើមរបស់លោក ខណៈពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់សមាជិករដ្ឋសភានៅរដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៧៩។ (AP)
លោកប្រធានាធិបតី Ronald Reagan ទទួលបានការសាទរពីសមាជិករដ្ឋសភាដែលមានវត្តមាន នៅរដ្ឋសភាអាមេរិក (Capitol Hill) នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៨៣ មុននឹងលោកថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ។ លោកអនុប្រធានាធិបតី George Bush ឈរនៅខាងឆ្វេង ជាមួយនឹងលោក Thomas T.O'Neill Jr ប្រធានរដ្ឋសភា។ (AP/Bob Daugherty)
លោកប្រធានាធិបតី George H. Bush ទាញយកសំបុត្រមួយពីហោប៉ាវរបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិលើកទីមួយរបស់លោក ដែលបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩០ នៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកប្រធានាធិបតីបានអានសំបុត្រនោះឲ្យសភាស្តាប់ ដែលសរសេរដោយទាហានអាមេរិកម្នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកនៅ Panama។ (AP/Doug Mills)
លោកប្រធានាធិបតី Bill Clinton ទទួលស្វាគមន៍អ្នកចូលរួម ខណៈពេលដែលលោកត្រៀមខ្លួនថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិជាលើកទី២ នៅមុខសមាជិករដ្ឋសភាអាណត្តិទី១០៤ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៥។ លោក Gore (ស្តាំ) អនុប្រធានាធិបតី និងលោក Newt Gingrich ប្រធានរដ្ឋសភា (កណ្តាល) សម្លឹងទៅមុខ។ (AP/Doug Mills)
លោកប្រធានាធិបតី George W. Bush ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅមុខសមាជិករដ្ឋសភាដែលមានវត្តមាននៅរដ្ឋសភាអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤។ (AP/Ron Edmonds)
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅមុខសមាជិករដ្ឋសភាដែលមានវត្តមាននៅរដ្ឋសភាអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។ លោក Joe Biden អនុប្រធានាធិបតីបានក្រោកឈរទះដៃអបអរលោកប្រធានាធិបតី ហើយលោក John Boehner អតីតប្រធានរដ្ឋសភាអង្គុយស្តាប់។ (AP/Mandel Ngan, Pool)