ក្រោយរំដោះក្រុង Sinjar ក្រុម Kurds ស្វែងរកជំនួយកសាងទីក្រុងឡើងវិញ
Your browser doesn’t support HTML5
កងកម្លាំង Kurds ដែលមានការគាំទ្រពីកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានរំដោះទីក្រុង Sinjar នៅក្នុងប្រទេសអ៊ីរ៉ាក់ ពីក្រុមភេរវកម្ម រដ្ឋឥស្លាមកាលពីខែវិច្ឆិកា។ ប៉ុន្តែទោះបីជាទីក្រុងត្រូវបានរំដោះក៏ដោយ ក៏ពលរដ្ឋ Yazidi ដែលជាជនជាតិសាសនាភាគតិចនៅក្នុងតំបន់ Kurds របស់ប្រទេសអ៊ីរ៉ាក់ មិនសប្បាយចិត្តដោយសារតែ ស្ត្រី និងកុមារYazidiជិត បីពាន់នាក់ដែលត្រូវបានចាប់ជំរិតដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនោះ នៅតែស្ថិតក្នុងការឃុំឃាំងនៅឡើយ។ លោក Kawa Omar នៃ VOAរាយការណ៍មកថា ពួកគេក៏កំពុងស្វែងរកជំនួយក្នុងការកសាងទីក្រុងឡើងវិញផងដែរ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។