អាជ្ញាធរត្រៀមទទួលជនភៀសខ្លួនដែលរត់គេចពីការប្រយុទ្ធក្នុងក្រុង Raqqa
Your browser doesn’t support HTML5
នៅពេលដែលពួកកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក បានវាយប្រហារទីក្រុង Raqqa ដែលជារដ្ឋធានីរបស់ក្រុមរដ្ឋអ៊ីស្លាមនោះ ពួកអ្នកស្រុកជាច្រើននៃទីក្រុងភាគខាងជើងប្រទេសស៊ីរី ហើយនឹងភូមិនៅក្បែនោះកំពុងរត់គេចចេញពីផ្ទះសម្បែងរបស់ខ្លួន។ Zana Omar អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA បានរាយការណ៍ពីទីក្រុង Ras al-Ayn ភាគឦសាន្តដែលនៅទីនោះ ពួកមន្រ្តីកំពុងប្រុងប្រៀបរៀបចំទទួលជនភៀសខ្លួនដ៏ច្រើន។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍៕