អ្នកវិភាគ៖ អាមេរិកបន្ថែម ២១១.០០០ ការងារនៅខែវិច្ឆិកាដែលគ្រប់គ្រាន់ធ្វើឲ្យអត្រាការប្រាក់កើនឡើង
Your browser doesn’t support HTML5
សេដ្ឋកិច្ចអាមេរិកបានកើនហួសពីការរំពឹងទុក ដោយសារតែនិយោជិកបានបន្ថែម ២១១.០០០ ការងារក្នុងខែវិច្ឆិកា។ អ្នកវិភាគថ្លែងថា ចំនួនការងារដ៏ច្រើននេះអាចនឹងធ្វើឲ្យអត្រាការប្រាក់កើនឡើងនៅចុងខែធ្នូនេះ ដែលជាលើកទីមួយហើយនៅជិត ១០ឆ្នាំចុងក្រោយនេះ។ ធនាគារកណ្តាលបានទុកអត្រាការប្រាក់ឲ្យនៅទាប តាំងពីមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដើម្បីជួយឲ្យសេដ្ឋកិច្ចអាចងើបឡើងវិញបាន។ ប៉ុន្តែ ទោះបីជាចំនួនការងារមានការកើនឡើងនៅតាមកន្លែងនានាក៏ដោយ ក៏ក្រុមពាណិជ្ជករថ្លែងថា មានរឿងដែលគួរឲ្យបារម្ភច្រើន។ លោកMil Arcega រាយការណ៍ពីរដ្ឋធានី Washington។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕