Hello VOA៖ កត្តាដែលនាំឱ្យស្ត្រីធ្វើចំណាកស្រុក និងបញ្ហាប្រឈមរបស់ស្រ្តីនៅក្នុងស្រុកនិងក្រៅស្រុក
Your browser doesn’t support HTML5
ច្បាប់និងកតិកាសញ្ញាអន្តរជាតិមានជាច្រើនសម្រាប់ការពារផលប្រយោជន៍ពលការិនីចំណាកស្រុកឱ្យទទួលបានលក្ខខណ្ឌការងារល្អប្រសើរនិងប្រាក់ខែសមរម្យប៉ុន្តែការអនុវត្តនៅមិនទាន់បានល្អប្រសើរទេ។ នេះបើតាមការលើកឡើងរបស់សមាជិកសភានៃគណបក្សប្រឆាំង។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា កត្តាចម្បងដើម្បីការពារស្រ្តីពីការរំលោភបំពានទាំងនេះគឺត្រូវបង្កើតការងារនៅក្នុងស្រុកនិងផ្តល់ជំនាញឱ្យពួកគាត់ព្រោះបើពួកគាត់ធ្វើចំណាកស្រុកគឺត្រូវទៅធ្វើការងារណាដែលមានជំនាញដោយសារវាអាចជួយផ្តល់ការធានាការពារបានល្អប្រសើរជាង។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៦ វិច្ឆិកា២០១៥)