Hello VOA៖ ចរន្តនៃការផ្លាស់ប្តូរនៅភូមាជះឥទ្ធិពលដល់អ្នកកាន់អំណាចយូរនៅកម្ពុជានិងប្រទេសដទៃ
Your browser doesn’t support HTML5
មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់ លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សសង្គ្រោះជាតិថ្លែងថា ចរន្តផ្លាស់ប្តូរអ្នកដឹកនាំកាន់អំណាចយូរនៅភូមាជះឥទ្ធិពលដល់ប្រទេសកម្ពុជានិងប្រទេសផ្សេងៗទៀត។ លោកថ្លែងដូច្នេះ ក្នុងកម្មវិធី Hello VOA ពិសេសកាលពីយប់ថ្ងៃអង្គារ។ ចំណែក លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្រែ្វល ដែលបានចូលរួម សង្កេតការណ៍ការបោះឆ្នោតនៅភូមាដោយផ្ទាល់បានអះអាងថាចរន្តនៃការចង់ផ្លាស់ប្តូរនៅភូមាក្នុងការបោះឆ្នោតថ្មីៗនេះគឺស្រដៀងគ្នាទៅនឹងការបោះឆ្នោតនៅឆ្នាំ២០១៣ ក្នុងប្រទេសកម្ពុជា។ (សុខ ខេមរា, Hello VOA ពិសេស, ភ្នំពេញ, ១៧ វិច្ឆិកា ២០១៥)