គ្រាដែលគណបក្សសាធារណរដ្ឋនៅមិនទាន់ច្បាស់ពីបេក្ខជនរបស់ខ្លួន លោកស្រី Hillary Clinton ជាបេក្ខជននាំមុខរបស់គណបក្សប្រជាធិបតេយ្យ
Your browser doesn’t support HTML5
ការស្ទង់មតិថ្នាក់ជាតិចុងក្រោយបានបង្ហាញថា បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោក Ben Carson បាននាំមុខលោក Donald Trump ដែលជាបេក្ខជននាំមុខរបស់គណបក្សសាធារណរដ្ឋរហូតមក។ រីឯខាងគណបក្សប្រជាធិបតេយ្យវិញ លោកស្រី Hillary Clinton បាននាំមុខយ៉ាងខ្លាំង លើគូប្រកួតរបស់លោកស្រី ដែលជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont គឺលោក Bernie Sanders។ អ្នកស្រី Zlatica Hoka ជូនសេចក្ដីរាយការណ៍អំពីរឿងនេះ។ លោក មាន ឥស្សរាយស ជូនសេចក្តីប្រែសម្រួល៕