អ្នកតស៊ូមតិជំរុញពលរដ្ឋកម្ពុជាឲ្យពង្រឹងខ្លួនឲ្យទាន់ការវិវត្តរបស់អាស៊ាន
Your browser doesn’t support HTML5
អ្នកឃ្លាំមើលស្ថាការណ៍នយោបាយ សេដ្ឋកិច្ច សន្តិសុខនៅកម្ពុជានិងតំបន់ បានទទូចដល់ពលរដ្ឋឲ្យតាមដានការរីកចំរើនជឿនលឿនទៅមុខរបស់អាស៊ាន ហើយត្រៀមខ្លួនក្នុងបរិបទថ្មី។ លោកក៏បានជំរុញដល់រដ្ឋាភិបាលពង្រឹងសន្តិភាព ស្ថេរភាព ហើយកុំបង្កអសន្តិសុខដែលនាំឲ្យអ្នកវិនិយោគមិនហ៊ានចូលមកបណ្តាក់ទុន។ នេះជាការអះអាងរបស់លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ក្នុងកម្មវិធី Hello VOA «វេទិកាអាស៊ាន» កាលពីថ្ងៃព្រហស្បតិ៍។ (សុខ ខេមរា, Hello VOA «វេទិកាអាស៊ាន», ៥ វិច្ឆិកា ២០១៥)