ជនភៀសខ្លួនកម្ពុជាអាមេរិក ឆ្លុះបញ្ចាំងពីបរាជ័យនៃដំណើរការតាំងទីលំនៅថ្មី
Your browser doesn’t support HTML5
គ្រាដែលសហរដ្ឋអាមេរិកបានសន្យាទទួលយកជនភៀសខ្លួនដែលគេចពីជម្លោះនៅក្នុងប្រទេសស៊ីរីចំនួន១០.០០០ នាក់ មានក្រុមជនភៀសខ្លួនមួយក្រុមដែលបានមកដល់សហរដ្ឋអាមេរិកកាលពីជាង ៣៥ឆ្នាំមុននិយាយថា មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីជួយជនភៀសខ្លួនតាំងទីលំនៅជាថ្មី ដើម្បីការពារពួកគេកុំឲ្យរងទុក្ខវេទនា និងជួបបញ្ហាសង្គមផ្សេងៗនៅពេលអនាគត។ អ្នកស្រី Elizabeth Lee រាយការណ៍ពីទីក្រុង Long Beach រដ្ឋ California ដែលជាទីតាំងសហគមន៍ខ្មែរធំបំផុតនៅក្រៅប្រទេសកម្ពុជា។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕