ការប្រឆាំងទៅនឹងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកបន្តកើនឡើង
Your browser doesn’t support HTML5
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មដែលត្រូវសម្រេចរវាងស.រ.អា និងសមាជិក១១ប្រទេសនៅតាមឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេចាប់ផ្តើមចរចាតាំងពីឆ្នាំ ២០០៨ ហើយបើកិច្ចព្រមព្រៀងនេះត្រូវបានផ្ដល់សច្ចាប័នដោយរដ្ឋាភិបាលប្រទេសទាំងនោះ វានឹងបញ្ចូលគ្នានូវ៤០%នៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP នេះក៏មានភាពចម្រូងចម្រាសជាពិសេសក្នុងសហរដ្ឋអាមេរិក ដែលអ្នកប្រឆាំងបានព្រមានថា វានឹងធ្វើឲ្យបាត់បង់ការងារ និងផលវិបាកអាក្រក់ផ្សេងទៀត។ លោក Bernard Shusman នៃ VOA រាយការណ៍អំពីរឿងនេះ ពីបុរីញូវយ៉ក អំពីគុណសម្បត្តិនិងគុណវិបត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ លោក មាន ឥស្សរាយស ជូនសេចក្ដីប្រែសម្រួល៕