លោកប្រធានាធិបតី អូបាម៉ា កំពុងផ្សព្វផ្សាយ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ចម្រូងចម្រាស
Your browser doesn’t support HTML5
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានផ្សព្វផ្សាយកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីប្រទេសទាំង១២នៅតាមឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅក្នុងទីក្រុង Atlanta។ កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសដែលនឹងពាក់ព័ន្ធសេដ្ឋកិច្ចសាកលលោកប្រហែល៤០ភាគរយនេះ ត្រូវការការយល់ព្រមពីសមាជិកសភានៅក្នុងប្រទេសដែលពាក់ព័ន្ធ។ អ្នកស្រី Zlatica Hoke រាយការណ៍ថា លោក អូបាម៉ា កំពុងប្រឈមការជំទាស់ប្រឆាំងយ៉ាងខ្លាំង ដល់កិច្ចព្រមព្រៀងនេះ រួមទាំងសមាជិកពីគណបក្សរបស់លោកផង។ លោក ជឹង ប៉ូជីន ជូនសេចក្ដីប្រែសម្រួល៕