រដ្ឋ South Carolina បានរងប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់ដ៏ធំមិនធ្លាប់មាន
Your browser doesn’t support HTML5
រដ្ឋ South Carolina កំពុងរងគ្រោះដោយទឹកជំនន់ដ៏ធំបំផុតមិនធ្លាប់មាន ដែលបង្ខំឲ្យពលរដ្ឋចាកចេញពីលំនៅដ្ឋាន និងធ្វើឲ្យមនុស្សជាច្រើនគ្មានទឹកស្អាតហូប និងអគ្គិសនីប្រើប្រាស់។ ផ្នែកខ្លះនៃរដ្ឋនេះ រួមទាំងទីក្រុង Columbia ផង ត្រូវលិចទឹកកំពស់ជាង៦០សង់ទីម៉ែត្រ ដោយសារភ្លៀងធ្លាក់ពីរ បីថ្ងៃជាប់ៗគ្នា។ អាជ្ញាធរ បានព្រមានថា ទោះជាភ្លៀងរាំងហើយក៏ដោយ មិនមែនមានន័យថា លែងមានគ្រោះថ្នាក់នោះទេ គឺត្រូវការពេលវេលា បី បួនថ្ងៃទៀត ទម្រាំតែទឹករីងអស់។ អ្នកស្រី Zlatica Hoke រាយការណ៍ពីរដ្ឋធានី Washington ហើយអ្នកស្រី លី ម៉ូរីវ៉ាន់ សូមជូនសេចក្តីប្រែសម្រួល៕