ក្រុមជាតិនិយមបែបព្រះពុទ្ធសាសនារបស់មីយ៉ាន់ម៉ាប្រមូលផ្តុំគ្នាគាំទ្រនៅមុនពេលការបោះឆ្នោតមកដល់
Your browser doesn’t support HTML5
នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ានឹងឈានមកដល់ ហើយក្នុងពេលនេះដែរ ការព្រួយបារម្ភមានការកើនឡើងទាក់ទងនឹងការយកសាសនាមកធ្វើការបំភិតបំភ័យ និងរឹតត្បិតជនជាតិភាគតិច។ ក្រុមជាតិនិយមបែបព្រះពុទ្ធសាសនា Ma Ba Tha ដែលត្រូវបានគេស្គាល់ថា មានជំហរប្រឆាំងនឹងជនម៉ូស្លីមនោះ កាន់តែមានសកម្មភាពខ្លាំងឡើង ដែលនាំឲ្យមានការព្រួយបារម្ភថា ទង្វើនេះ នឹងធ្វើឲ្យមានការគំរាមកំហែងដល់ជនជាតិភាគតិចម៉ូស្លីមនៅក្នុងប្រទេសនេះ។ អ្នកស្រី Katie Arnold រាយការណ៍ឲ្យVOA ពីទីក្រុងរ៉ង់ហ្គូន ហើយ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕