ច្បាប់អត្តសញ្ញាណប័ណ្ណអ្នកបោះឆ្នោតនៅរដ្ឋ Wisconsin នៅតែបង្កឲ្យមានភាពចម្រូងចម្រាស
Your browser doesn’t support HTML5
ច្បាប់អត្តសញ្ញាណប័ណ្ណអ្នកបោះឆ្នោត បានបណ្តាលឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ រហូតមកទល់ពេលនេះ រដ្ឋចំនួន៣៤ បានអនុម័តច្បាប់ដែលតម្រូវឲ្យពលរដ្ឋបង្ហាញអត្តសញ្ញាណប័ណ្ណ មុនពេលពួកគេបោះឆ្នោត។ ទោះជាមានការជំទាស់ប្រឆាំងយ៉ាងខ្លាំង ហើយបន្ទាប់ពីការតតាំងគ្នានៅក្នុងតុលាការអស់រយៈពេល៤ឆ្នាំក្តី កាលពីពេលថ្មីៗនេះ រដ្ឋ Wisconsin បានអនុម័តច្បាប់អត្តសញ្ញាណប័ណ្ណបោះឆ្នោតដ៏តឹងរ៉ឹងបំផុតមួយនៅក្នុងប្រទេស។ នៅក្នុងសេចក្តីរាយការណ៍របស់ VOA ស្តីពី «ច្បាប់សិទ្ធិក្នុងការបោះឆ្នោតខួបទី៥០» លោក Jeff Swicord បានរាយការណ៍ថា ច្បាប់នោះ បានធ្វើឲ្យមានរឿងចម្រូងចម្រាសកាន់តែខ្លាំងឡើង ហើយគ្មាននរណា អាចទស្សន៍ទាយបានឡើយថា តើវាមានផលប៉ះពាល់ដល់ពួកអ្នកបោះឆ្នោតយ៉ាងដូចម្តេច នៅពេលដែលការបោះឆ្នោតឆ្នាំ២០១៦ កាន់តែខិតចូល មកដល់។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕