ការ​ញៀន​អាភៀន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា

Your browser doesn’t support HTML5

ទីក្រុង Taunggyi នៃ​រដ្ឋ​ Shan ប្រទេស​មីយ៉ាន់ម៉ា​ដែល​ឋិត​នៅតំបន់​ដី​ទួល​ដាំ​អាភៀន​ធំ​បំផុត​ទី២​នៅ​លើ​ពិភពលោក​គឺ​ជា​លំនៅ​របស់​អ្នក​ញៀន​ថ្នាំ​ជា​ច្រើន​នាក់។ អង្គការ​សហប្រជាជាតិ​ប៉ាន់​ប្រមាណ​ថា​ ៤០ភាគ​រយ​នៃ​អ្នក​ដែល​មាន​អាយុ​ពី​១៨​ដល់​ ២០ឆ្នាំ​ គឺ​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន ដោយសារ​ទីនេះ​​អាភៀន​មានតម្លៃ​ថោក​និងសម្បូរ។ លោក​ Daniel de Carteret រាយការណ៍​ឲ្យ VOA ពី​ទីក្រុងTaunggyi ហើយ នាង​ ស្រេង​ លក្ខិណា ជូន​សេចក្តី​ប្រែ​សម្រួល៕