ផ្សារ​ហ៊ុន​រង់​ចាំ​សេចក្តី​សម្រេច​លើ​អាត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​នៅ​ខែ​កញ្ញា

Your browser doesn’t support HTML5

ការ​ព្រួយ​បារម្ភ​អំពី​ការ​ចុះ​ថយ​ក្នុង​ប្រទេស​ចិន ទីផ្សារ​ហិរញ្ញវត្ថុ​នាៗ​ចាប់​ផ្តើម​នាំ​ឲ្យ​មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គោល​នយោបាយ​រូបិយវត្ថុ​របស់​ស.រ.អា ជាពិសេស​លើ​អាត្រា​ការ​ប្រាក់។ ធនាគារ​កណ្តាល​របស់​ស.រ.អា កន្លង​មក​បាន​ទុក​ឲ្យ​អាត្រា​ការ​ប្រាក់​នៅ​ទាប​ជាទី​បំផុត ដើម្បី​លើក​ស្ទួយការ​ដល់​ការលូតលាស់ ក្នុង​អំឡុង​ពេល​សេដ្ឋកិច្ច​ចុះ​ថយ។ តែ​ដោយសារ​សេដ្ឋកិច្ច​ស.រ.អា មាន​ការ​ជឿន​លឿន​សន្សឹម​ៗ​ឡើង​វិញ ពួក​អ្នក​វិភាគ​និយាយ​ថា សំណួរ​ដែល​ចោទ​ឡើង​ គឺ​មិន​មែន​ថា​តើ​អាត្រា​ការ​ប្រាក់​នឹង​កើន​ឡើង​ឬ​ទេ​នោះ តែថា​តើ​នៅ​ពេល​ណា។ លោក Mil Arcega ​នៃ​វីអូអេ រាយការណ៍​អំពី​រឿង​នេះ។ លោក ប៉ូច​ រាសី ជូន​សេចក្តី​ប្រែ​សម្រួល៕