មជ្ឈមណ្ឌលជាតិទទួលភ្ញៀវថ្មីមួយ បើកជាសាធារណៈនៅទីវាលមានអំពើភេរវកម្មថ្ងៃទី១១ កញ្ញា
Your browser doesn’t support HTML5
ព្រឹត្តការណ៍ដែលបានកើតមានឡើងនៅលើមេឃ នៅពីលើវាលមួយក្នុងតំបន់ជនបទមួយនៃរដ្ឋ Pennsylvania កាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១ បានត្រូវរៀបរាប់ប្រាប់តាមរយៈការតាំងពិព៌ណនៅឯមជ្ឈមណ្ឌលជាតិទទួលភ្ញៀវរំឭកដល់យន្តហោះជើងហោះហើរលេខ៩៣ ដែលភាសាអង់គ្លេសហៅថា Flight 93 National Memorial Visitors Center។ លោក Kane Farabaugh នៃVOA ដែលបានរាយការណ៍ពីកន្លែងកើតហេតុកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១នោះ បានទៅមើលកន្លែងកើតសោកនាដកម្មនោះជាថ្មីម្តងទៀត ដែលទីនោះបានក្លាយទៅជាទីកន្លែងរំឭកវិញ្ញាណក្ខន្ធជាតិមួយ។ លោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕