សហរដ្ឋអាមេរិក កំពុងពិចារណាអំពីវិធីជួយដោះស្រាយបញ្ហាជនភៀសខ្លួនស៊ិរ៉ី
Your browser doesn’t support HTML5
លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry ថ្លែងថា រដ្ឋបាលលោក អូបាម៉ា ប្តេជ្ញាចិត្តដើម្បីបង្កើនចំនួនជនភៀសខ្លួនដែលស.រ.អា អាចទទួលយក ហើយកំពុងតែពិនិត្យមើលយ៉ាងខ្លាំង លើចំនួនជនភៀសខ្លួនដែលស.រ.អា អាច គ្រប់គ្រងបាន។ លោកបានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីបាន ជួបជាមួយសមាជិកសភា កាលពីពេលថ្មីៗនេះ ដើម្បីពិភាក្សាអំពីផែនការទទួលជនភៀសខ្លួន សម្រាប់ឆ្នាំសារពើពន្ធខាងមុខ និងអំពីវិបត្តិជនភៀសខ្លួនដែលកំពុងកើនឡើងនៅអឺរ៉ុប និងប្រទេសស៊ិរ៉ី។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការបរទេសស.រ.អា Pam Dockins រាយការណ៍អំពីរឿងនេះ។ លោក មាន ឥស្សរាយស ជូនសេចក្តីប្រែសម្រួល៕