ប្រទេសសូម៉ាលី ប្រកាសថាលែងមានមេរោគស្វិតដៃជើងប៉ូលីយ៉ូទៀតហើយ
Your browser doesn’t support HTML5
អង្គការសុខភាពពិភពលោក បានប្រកាសថា ប្រទេសសូម៉ាលី លែងមានមេរោគស្វិតដៃជើងប៉ូលីយ៉ូទៀតហើយ បន្ទាប់ពីគ្មានការរាយការណ៍ថា មានជំងឺនេះ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ឥឡូវនេះ ក្រសួងសុខាភិបាលសូម៉ាលីនិងដៃគូរបស់ខ្លួន បានឲ្យដឹងថា ពួកគេ សង្ឃឹមថានឹងប្រកាសការបំបាត់ជំងឺនេះបានទាំងស្រុងនៅក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។ លោក Abdulaziz Billow រាយការណ៍ឲ្យ VOA ពីរដ្ឋធានី Mogadishu។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕