និស្សិតខ្មែរនៅ Harvard ព្យួរការសិក្សាដើម្បីបង្កើតហាង coupon «តោះទិញ»
Your browser doesn’t support HTML5
លោក វ៉ឺង ចាន់ដារ៉ា និស្សិតខ្មែរដែលកំពុងសិក្សាខាងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម MBA នៅសាកលវិទ្យាល័យ Harvard ដ៏ល្បីរបស់សហរដ្ឋអាមេរិកបានសម្រេចចិត្តព្យួរការសិក្សាមួយរយៈដើម្បីបង្កើតក្រុមហ៊ុន «តោះទិញ» ដែលជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមអ៊ីនធឺណិតនៅកម្ពុជាដំបូងមួយដែលលក់ប័ណ្ណបញ្ចុះតម្លៃឬហៅថា coupon សម្រាប់ប្រើប្រាស់នៅតាមហាងនិងកន្លែងកម្សាន្តនានា។ នៅក្នុងបទសម្ភាសន៍ជាមួយលោក សឹង សុផាត នៃ VOA ពីវ៉ាស៊ីនតោន លោក វ៉ឺង ចាន់ដារ៉ា និយាយថា សកម្មភាពពាណិជ្ជកម្មប្រើប័ណ្ណ coupon នេះប្រើអំណាច«តថ្លៃ»រួមរបស់អតិថិជន ដែលជួយឲ្យចំណេញទាំងអតិថិជននិងហាងអាជីវកម្ម។ បទសម្ភាសន៍មានសេចក្តីជូនដូចតទៅ៖