ការ​ចុះ​ខ្សោយ​នៃ​ពន្លឺ​ព្រះអាទិត្យ​បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ចម្ងល់

Your browser doesn’t support HTML5

ស្ទើតែ​គ្រប់​វគ្គ​នៃ​ចលនា​ព្រះអាទិត្យ បាន​បង្ហាញ​បាតុភូត​តូចៗ​ជាច្រើន​ហៅ​ថា ចំណុច​ព្រះអាទិត្យ ឬ Sunspots។ តាម​ការ​ពិត​វា​ជា​ចលនា​ព្យុះ​ដ៏​ខ្លាំង​មួយ។ អ្នក​វិទ្យាសាស្ត្រ​អវកាស​សង្កេត​មើល​សកម្មភាព​នេះ​យ៉ាង​ដិតដល់ ហើយ​សន្និដ្ឋាន​ថា វា​អាច​មាន​ផល​អាក្រក់​ទៅ​លើ​ប្រព័ន្ធ​គមនាគមន៍ នាវា​ចរណ៍​ និង​បណ្តាញ​ថាមពល​គ្គិសនី។ ប៉ុន្ដែ ពួកគេ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា អាំងតង់ស៊ីតេ​ពន្លឺ​ជុំវិញ​ព្រះអាទិត្យ​ពីរ​លើក​ចុង​ក្រោយ​នេះ ថយ​ចុះ។ លោក George Putic នៃ VOA រាយការណ៍​ពី​រដ្ឋធានី Washington ហើយ​លោក មាន ឥស្សរាយស ជូន​សេចក្តី​ប្រែសម្រួល​៕