ឫសគល់នៃ​បញ្ហាបូរណភាពទឹកដី​ហើយនិងចំណុចគន្លឹះនៃដំណោះស្រាយ

Your browser doesn’t support HTML5

អ្នក​​ឃ្លាំ​​មើល​​បញ្ហា​​ព្រំដែន​​ថា ការ​​ដោះស្រាយ​​បញ្ហា​​ព្រំដែន​​ជាមួយ​​វៀតណាម​ទាមទារ​ឲ្យ​មាន​​តម្លាភាព ទាមទារ​ឲ្យ​មាន​ផែនទី​ដែល​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ហើយ​និងទាម​ទារ​ឲ្យ​ការ​ដោះ ស្រាយ​ឲ្យ​ចំ​បញ្ហា​ជា​ឫគល់​នៃ​បញ្ហា។ នេះ​ជា​ការ​បកស្រាយ​​របស់​ព្រះអម្ចាស់ ស៊ីសុវត្តិ ធម្មិកោ អតីតលេខាធិការផ្ទាល់របស់សម្តេចឪ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង ​លោក ណាន់ ស៊ី អតីត​សមាជិក​សភា​ក្នុង​គណៈកម្មការ​ព្រំដែន​នៃ​រដ្ឋសភា​ និង​ជា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ព្រុយណេ នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ៣១ សីហា ២០១៥)