តម្លាភាពក្នុងការប្រមូលពន្ធនិងការចូលរួមរបស់ពលរដ្ឋក្នុងការតាមដានការចំណាយថវិកាជាតិ
Your browser doesn’t support HTML5
លោក ឱក សេរីសុភក្តិ៍អ្នកឯកទេសអភិបាលកិច្ចល្អថ្លែងក្នុងកម្មវិធី Hello VOA ថា ការប្រមូលពន្ធដារក្នុងប្រទេសកម្ពុជាមានតម្លាភាពច្រើនជាងមុននិងមានប្រសិទ្ធភាពក៏កាន់តែខ្ពស់ជាពិសេសទៅលើពលរដ្ឋទូទៅ ប៉ុន្តែការយកពន្ធពីក្រុមហ៊ុនធំៗនិងឧកញ៉ានៅមានលក្ខណៈ«ងងឹត»នៅឡើយ។ លោកបានបន្ថែមថា ឯកសារប្រភពចំណូលនិងចំណាយក៏នៅតែពិបាករក ហើយលោកសង្ឃឹមថាយុវជននិងពលរដ្ឋម្ចាស់ឆ្នោតនឹងប្រើប្រាស់សិទ្ធិរបស់ពួកគេទាមទារឱ្យមានតម្លាភាពបន្ថែមទៀតក្នុងពេលខាងមុខ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៤ សីហា ២០១៥)