ទស្សនកិច្ចរបស់លោក Obama នៅពន្ធនាគាររបស់សហព័ន្ធជាផ្នែកមួយនៃការជំរុញឲ្យមានការកែទម្រង់ប្រព័ន្ធពន្ធនាគាររបស់អាមេរិក
Your browser doesn’t support HTML5
លោកប្រធានាធិបតី Barack Obamaបានក្លាយជាប្រធានាធិបតីកាន់អំណាចទី១របស់អាមេរិក ដែលបានទៅទស្សនកិច្ចនៅពន្ធនាគាររបស់សហព័ន្ធ ដែលនោះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងកែទម្រង់ប្រព័ន្ធពន្ធនាគាររបស់អាមេរិកដែលត្រូវចំណាយច្រើននិងមានភាពកកកុញ។ កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ លោក Obama បានធ្វើដំណើរទៅកាន់ពន្ធនាគាមួយក្នុងរដ្ឋ Oklahoma។ នៅទីនោះ លោកបានជួបនឹងមន្ត្រីពន្ធនាគារនិងទណ្ឌិត។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍អំពីនេះ ហើយលោក មាន ឥស្សរាយស ជូនសេចក្តីប្រែសម្រួល៕