លោក Donald Trump លេចមុខក្នុងចំណោម អ្នកឈរឈ្មោះជាប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ
Your browser doesn’t support HTML5
ការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ បានបង្ហាញថា មហាសេដ្ឋីខាងអចលនទ្រព្យមួយរូប គឺលោក Donald Trump បានឈានចូលក្នុងលំដាប់កំពូលក្នុងចំណោមអ្នកឈរឈ្មោះជាប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ នេះមួយផ្នែកធំ គឺដោយសារតែការនិយាយមិនសំចៃមាត់របស់លោកប្រឆាំងនឹងជនអន្តោប្រវេសន្ត៍ខុសច្បាប់។ តើមូលហេតុអ្វី បានជាលោក Trump ក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក? ហើយតើលោក នឹងអាចទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋដែរឬទេ? លោក Jim Malone អ្នកឆ្លើយឆ្លងព័ត៌មានជាតិរបស់ VOA នឹងមានចម្លើយខ្លះចំពោះសំណួរទាំងនេះ ហើយលោក ជឹង ប៉ូជីន ប្រែសម្រួលជូន៕