ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាន​ចេញ​ផ្សាយ​រូបថត​យ៉ាង​ជិត​នៃ​ផ្ទៃ​កូន​ភព​ Pluto

Your browser doesn’t support HTML5

ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ​ បាន​ធ្វើ​បទ​បង្ហាញ​មួយ​ចំនួន​ អំពី​រូបភាព​របស់​កូន​ភព​ Pluto​ (ភ្លូតូ) ដែល​បាន​ថត​នៅ​ថ្ងៃ​អង្គារ​ទី១៤ ខែកក្កដា​នេះ​ពី​យាន​អវកាស​មួយ គ្រា​ដែល​យាន​នោះ​បាន​ឆ្លង​កាត់​កូន​ភព​មួយ​នេះ។ យាន​អវកាស​ឈ្មោះ ជើង​មេឃ​ថ្មី ឬ New Horizons ត្រូវការ​រយៈពេល​មួយ​ទសវត្សរ៍ ដើម្បី​ធ្វើ​ដំណើរ​ជាង ៤ពាន់៨រយ​លាន​គីឡូម៉ែត​ឆ្លងកាត់​ប្រព័ន្ធ​ព្រះអាទិត្យ​ដើម្បី​ហោះ​ទៅ​ឱ្យ​ជិត​ កូន​ភព Plutoបំផុត។ អ្នកស្រី Zlatica Hoke ​នៃ​ VOA រាយការណ៍​ថា រូបថត​ជា​ប្រវត្តិ​សា​ស្រ្ត​ដែល​មាន​គុណភាព​ខ្ពស់​នេះ នឹង​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ដ្រ សិក្សា​បន្ថែម​អំពី​ ការ​កកើត​នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ និង​ការ​វិវត្ត​ជីវិត​នៅ​លើ​ផែនដី។ លោក មាន ឥស្សរាយស ជូន​សេចក្តី​ប្រែសម្រួល​៕