លោកJohn Kerry និយាយ​ជាមួយ VOA អំពី​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់

Your browser doesn’t support HTML5

លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​ប្រាប់ VOA ថា ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយអ៊ីរ៉ង់​ នឹងធ្វើឲ្យ​ពិភពលោក​មាន​សុវត្ថិភាព​ជាង​មុន ធ្វើឲ្យ​បទដ្ឋាន​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​អ៊ីរ៉ង់​ប្រសើរឡើង ហើយ​នឹង​អាច​បើក​ចំហ​ឱកាស​ផ្សេងៗ​ទៀត​រវាង​អាមេរិក​និង​អ៊ីរ៉ង់។ លោក​រដ្ឋមន្រ្តី​ការបរទេស​ Kerry បាន​ដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់រដ្ឋបាលលោកអូបាម៉ា ក្នុងកៀរគរ​ការគាំទ្រ​ក្នុង​ចំណោម​អ្នកតាក់តែង​ច្បាប់​របស់​អាមេរិកដែលនៅសង្ស័យ។ លោក Richard Green អ្នកយក​ព័ត៌មាន​របស់ VOA រាយការណ៍​ព័ត៌មាន​នេះ​ពី​រដ្ឋធានី Washington។ ហើយ​អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល​៕