នៅមីយ៉ាន់ម៉ា មានការជជែកដេញដោលលើបញ្ហាសញ្ជាតិដែលទាក់ទងនឹងជាតិសាសន៍ សាសនា និងភាពក្រីក្រ
Your browser doesn’t support HTML5
នៅខែមិថុនានេះ ប្រទេសមីយ៉ាន់ម៉ា ឬ ភូមា បន្តដំណើរការដែលអាចផ្តល់សញ្ជាតិដល់អ្នកដែលគ្មានរដ្ឋជាច្រើនឆ្នាំមកហើយនោះ។ ប៉ុន្តែគម្រោងនេះ ទី១ គឺតម្រូវឲ្យជនជាតិ Rohingya បោះបង់ឈ្មោះដែលពួកគេហៅខ្លួនឯងជាយូរណាស់មកហើយនោះ ហើយជំនួសដោយការហៅខ្លួនឯងវិញថា ជាជនជាតិ Bengali ដែលធម្មតាសំដៅទៅលើអ្នកដែលមកពីប្រទេសបង់ក្លាដេស។ លោក Colin Lovett បានជួបជាមួយសហគមន៍ជនជាតិ Rohingya នៅរដ្ឋ Rakhine ហើយបាននិយាយជាមួយអ្នករស់នៅទីនោះអំពីស្ថានការណ៍របស់ពួកគេ។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕