ទីក្រុង​សេអ៊ូល​ឧបត្ថម្ភ​ដល់​ពិព័រណ៍​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ

Your browser doesn’t support HTML5

ទោះបីជា​បញ្ហា​ទំនាក់ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​មាន​ភាពអាក្រក់​ឡើង​ដោយសារតែ​បញ្ហា​នុយក្លេអ៊ែ​របស់​កូរ៉េខាងជើង ការបង្ក​រឿង​ផ្នែក​យោធា​ពីមុនៗ​មក និង​ការរំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ករណី​យ៉ាងណាក្ដី ក៏​មាន​ជនជាតិ​កូរ៉េ​ជាច្រើន នៅតែ​មាន​សេចក្ដី​សង្ឃឹម​ថា កូរ៉េ​ទាំងពីរ​នឹង​មាន​ការរួបរួម​ឡើងវិញ​ជា​មិនខាន។ លោក Brian Padden នៃ VOA បាន​ទៅ​ទស្សនា «ការតាំង​ពិព័រណ៍​បង្រួបបង្រួម​កូរ៉េ» ដែល​បាន​ធ្វើ​ឡើង​កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ​នេះ នៅ​ទីក្រុង​សេអ៊ូល ដែល​មាន​សហគមន៍​នៅ​តាម​ព្រំដែន​បាន​ផ្សព្វផ្សាយអំពី​ផល​ប្រយោជន៍​នៃ​សហប្រតិបត្តិការ​ដែល​បាន​កើន​ឡើង​នេះ ហើយ​ពលរដ្ឋ​កូរ៉េ​ខាងជើង​ដែល​ក្រុម​រត់ចោល​ស្រុក បាន​ចែក​រំលែក​​រឿងរ៉ាវ​របស់​ពួកគេ ក្នុង​ការរត់​មក​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ នាង ឡេង ឡែន នៃ​VOA ជូន​សេចក្ដី​ប្រែសម្រួល៕